សព្វថ្ងៃផលិតកម្មចំរៀងភាគច្រើនបានផលិតខ្សែរវីដេអូបទចំរៀងជាច្រើន
ដោយមានអត្ថន័យប៉ះពាល់ដល់ផ្នត់គំនិតនិងវប្បធម៏ខ្មែរយ៉ាងខ្លាំង ។
ឈុតវីដេអូភាគច្រើនមានសាច់រឿងដូចខាងក្រោម
– ឈុតស្នេហាផ្អែមល្ហែម
គឺគូរសង្សាមិនទាន់រៀបការផង បែរជាគេងរឺប្រឡែងលើគ្រែនឹងរស់នៅក្រោមដំបូលផ្ទះតែមួយ
( លំនាំស្តាយលោកខាងលិច ទុំមុនស្រគាល ប្រយត្ន័មានកូនរឿងធំហើយ )
– ឈុតសង្សាស្រីក្បត់ចិត្ត
គឺតួរឯកលួចឃើញសង្សាខ្លួនកំពុងដេកធ្វើអីអីជាមួយអ្នកផ្សេងនៅក្នុងបន្ទប់
( ឆោតអើយឆោត ធ្វើអីអីហើយ ម៉េចក៏ប្រហេសមិនបិទគន្លឹសទ្វាផង យ៉ាប់មែន )
- ឈុតខឹងដឹងសង្សាក្បត់ចិត្ត
គឺជិះរថយន្តរឺម៉ូតូត្រៃបើកវ៉ាទាំងទទឹងទឹសរួចឈប់ង៉ក់ពីមុខឡានសាហាយសង្សា
( បើនៅខាងក្រៅវិញ ជួញងាប់ឆាប់ហើយបាទ )
- ឈុតខូចចិត្តពេលត្រូវសង្សាបែកចិត្ត
គឺគិតខ្លីសម្លាប់ខ្លួនលោតពីអាគាខ្ពស់រឺមធ្យោបាយផ្សេងៗ
( ឆោតអើយឆោត រកលេខដាក់គ្មាន )
– ឈុតឈឺសាច់
គឺខឹងចិត្តនឹងសង្សាក្បត់ចិត្ត ធ្វើជាដើរដោយមិនប្រុងប្រយត្ន័ ត្រូវឡានបុកនៅសល់ដង្ហើមចង្រិត
ស្លាប់ដោយអាណោចអាធម៍ ព្រោះតែសង្សាគាត់គិតតែពីយំអោបគាត់រងចាំស្តាប់បណ្តាំចង់ក្រោយ
មិនគិតហៅឡានពេទ្យមកជួយសង្រ្កោះគាត់ទេ ប្រហែលទុកឲគាត់ស្លាប់ ងាយរកថ្មីហើយមើលទៅ
( សង្ស័យគាត់ចាំស្តាប់មើលថាសង្សាគាត់មានបន្សល់អីទុកឲគាត់អីខ្លះមុនពេលទៅ )