ដោយចង់ឌឺអង្គភាពប្រឆាំងពុករលួយដែលឆ្នាំមុនចាប់កំហុសមន្រ្តីពន្ធដា
ដែលយកលុយថ្លៃទឹកប៊ិច៥០០០រៀល ឆ្នាំនេះមិនមានដាក់តុប្រមូលពន្ធផ្លូវ
ចល័តទៀតទេ គឺតំរូវឲពលរដ្ឋត្រូវទៅបង់ផ្ទាល់នៅនាយកដ្ឋានពន្ធដារតាម
ខណ្ឌនិមួយៗដោយខ្លួនឯង ប៉ុន្មានថ្ងៃមុនពេលថ្ងៃរសៀលម៉ោង២
ខ្ញុំបានទៅបង់នៅពន្ធដាទួលគោក ដោយសារក្នុងចិត្តគិតថាម៉ោងធ្វើការរដ្ឋ
ចូលធ្វើការម៉ោង២ ម៉ោង២ត្រឹមខ្មុំក៏ទៅដល់ ទៅដល់ស្ងាត់ជ្រៀប ខ្ញុំត្រូវរងចាំ
រហូតដល់ម៉ោង២កន្លះទើបចាប់ផ្តើមមានមន្រ្តីពន្ធដារមកមួយៗ ជិតម៉ោងបី
ទើបមកពេញ។ បែបបទអីលូវនេះ ពលរដ្ឋត្រូវទិញឌឺម៉ង់២សន្លឹកតំលៃ៤០០រៀល
រួចត្រូវបំពេញដោយខ្លួនឯង ទីតាំងទីនោះតុក៏គ្មានប្រើ ប៊ិចក៏គ្មានឲសរសេរ
ទំរាំលៃឡកបំពេញរួច ដល់ករ។ នៅពេលយកឌឺម៉ង់ទៅដាក់ឲមន្រ្តីពន្ធដារ
គាត់ធ្វើម៉ាហេតៗតាមតំណើរ សរសេរបណ្តើរនិយាយលេងជាមួយសហការី
គាត់បណ្តើរ បែបបទរថយន្តប្រហែល១០គ្រឿង ឈរចាំជាង១ម៉ោងហើយនៅ
មិនទាន់ដល់វេនខ្ញុំទៀត ម្នាក់ៗនាំគ្នាជ្រួញចញ្ចើមមើលមុខគ្នាបង្ហាញទឹកមុខធុញទ្រាញ់
ធុញក៏ធុញ រួយជើងក៏រួយជើងទៀត ទំរាំដល់វេនស្មានថាថ្លៃថ្នូមិនយកលុយ
ពួកមន្រ្តីហាមាត់ទាថ្លែសេវាដដែល បើយ៉ាប់យ៉ាងណឹងការប្រមូលពន្ធផ្លូវឆ្នាំនេះ
មុខតែបានតិចតួចមិនខានទេ។
5 កញ្ញា
បង់ពន្ធផ្លូវឆ្នាំនេះយ៉ាប់សែនយ៉ាប់
25 មិថុនា
Wikileaks បង្ហាញរឿងអាស្រូវ និងជំងឺស្រាលក្នុងសែរាជវង្សថៃ
ភ្នំពេញ ៖ វិបត្ដិយ៉ាងធំកំពុងរាលដាលយ៉ាងទូលំទូលាយក្នុងសែរាជវង្សប្រទេសថៃនេះ ត្រូវគេលាតត្រដាងនៅក្នុងតួលេខរបស់ស្ថានទូតសហរដ្ឋអាមេរិកដែលបានរាយការណ៍ថា មហាក្សត្រជរាអង្គនេះកំពុងមានជំងឺធ្លាក់ទឹកចិត្ដយ៉ាងខ្លាំង គឺក្រៅពីខ្លួនលោកផ្ទាល់កើតជំងឺ Parkinson, រាជទាយាទរបស់ព្រះអង្គក៏បានផ្ទុកមេរោគហ៊ីវដែលនាំទៅរកការកើតជំងឺអេដស៍ទៀតផង ។
យោងឯកសារសម្ងាត់ដែលអ្នកការទូតសហរដ្ឋអាមេរិកនិងអគ្គរដ្ឋទូតអាមេរិកប្រចាំក្រុងបាងកក បានសរសេ រយៈពេលជាង៦ឆ្នាំមកនេះថា ប្រទេសថៃនឹងប្រឈមចំពោះការលំបាកខ្លាំងក្រោយទិវង្គតនៃស្ដេចភូមិពល អតុល្យតេជ ដោយសារព្រះរាជបុត្ររបស់ទ្រង់ គឺមហាវជីរៈឡុងកនដែលគេរំពឹងថា សមជារាជទាយាទបំផុតរបស់ព្រះអង្គនោះមានជំងឺច្រើនមុខ និងជាមនុស្សប៉ោឡែបំផុត។ លោក James Antwistle អនុព័ន្ធប្រចាំស្ថានទូតសហរដ្ឋអាមេរិក បានសរសេរថា “វាជាការលំបាកក្នុងការប៉ាន់ស្មានអំពីផលវិបាកនយោបាយមិនប្រាកដប្រាជាជុំវិញនៃវិបត្ដិស្នងតំណែងមិនជាក់លាក់នៅក្រោយស្ដេចភូមិពលសោយទិវង្គត”។
អ្នកខ្លះបាននិយាយអំពីលទ្ធភាពមួយដែលថាការសោយទិវង្គតរបស់ព្រះមហាក្សត្រដែលមានជន្មាយុ៨៣វស្សាហើយ នោះអាចនឹងមានរដ្ឋប្រហារមួយ ឬក៏វិបត្ដិនៃការស្នងតំណែងកើតឡើង ពីព្រោះព្រះរាជបុត្រដែលត្រូវឡើងស្នងរាជសម្បត្ដិកំពុងប្រឈមនឹងមាតារបស់ទ្រង់ និងព្រះរៀមរបស់ទ្រង់ គឺព្រះអង្គម្ចាស់ក្សត្រីសុរិន្ទថន ផង ។
បានពាក្យចចាមអារ៉ាមអំពីសុខភាពរបស់ព្រះមហាក្សត្រ និងព្រះអង្គម្ចាស់ដែលត្រូវស្នងរាជសម្បត្ដិនោះបានផ្សព្វផ្សាយជាយូរឆ្នាំមកហើយ ប៉ុន្ដែគេមិនបានធ្វើឱ្យលេចឮជាចំហនៅក្នុងប្រទេសដែលកំពុងមានវិបត្ដិរាជវង្សនេះឡើយ ដោយសារការនិយាយប៉ះពាល់ដល់សមាជិករាជវង្សអាចមានទោសជាប់គុកច្រវាក់ ។
អត្ថបទវិភាគមួយតាមរយៈសារទូរលេខដែល Wikileaks ទទួលបានសរសេរថា អត្ថបទនេះបានចុះផ្សាយហើយនៅក្នុងវេបសាយថ្ងៃនេះដោយលោក Andrew Marshall អ្នកសារព័ត៌មានជនជាតិអង់គ្លេសដែលជាអតីតអ្នកសារព័ត៌មាននៃទីភ្នាក់ងារព័ត៌មានរ៉យទ័រជាអ្នកផ្សព្វផ្សាយ ។ អ្នកសារព័ត៌មានរូបនេះបានឈប់ពីការងារ៣សបា្ដហ៍ហើយ បន្ទាប់ពីទីភ្នាក់ងារសារព័ត៌មាននេះបដិសេធមិនចុះផ្សាយសេចក្ដីរាយការណ៍របស់ខ្លួនតាមទំព័រវេបសាយពីមុន ។
ស្ដេចថៃបានចូលព្យាបាលក្នុងមន្ទីរពេទ្យស្ទើរតែពេញ២ឆ្នាំមកហើយ។ បើសិនជាសារទូរលេខរបស់សហរដ្ឋអាមេរិកនេះជាព័ត៌មានត្រឹមត្រូវវាមានន័យថា សុខភាពរបស់ព្រះអង្គមានគ្រោះថ្នាក់ច្រើនជាងអ្វីដែលមន្ដ្រីរាជវាំងបានផ្ដល់មកខាងក្រៅនាពេលកន្លងមកនេះឆ្ងាយណាស់។ លោក Eric John អគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានស្រង់ប្រភពការទូតនានាដែលបាននិយាយថា ព្រះមហាក្សត្រមានក្ដីបារម្ភអំពីជំងឺ Parkinson (ជំងឺធ្លាក់ទឹកចិត្ដនិងឈឺចង្កេះ) ជាយូរមកហើយ ។
លោកស៊ូថេប ថើកសូបាន ឧបនាយករដ្ឋមន្ដ្រីថៃត្រូវគេស្រង់សម្ដីដែលលោកបានប្រាប់អ្នកការទូតសហរដ្ឋអាមេរិកថា បញ្ហាគឺនៅត្រង់មហាក្សត្រមានជំងឺស្មារតី។ “លោកស៊ូថេបអះអាងថា មហាក្សត្រភូមិពលមានជំងឺច្រើនប្រភេទដែលនាំឱ្យប៉ះពាល់ដល់ស្មារតីរបស់ព្រះអង្គ ហើយព្រះអង្គព្រួយបារម្ភខ្លាំងចំពោះរាជាណាចក្រមួយនេះនៅចុងបញ្ចប់នៃជីវិតរបស់ទ្រង់” ។
លោក John បានរាយការណ៍ថា ព្រះរាជបុត្រដែលមានព្រះជន្ម៥៨វស្សានោះ គេបានស្គាល់តាំងពីយូរមកហើយថាជាអ្នកចូលចិត្ដប្រើអំពើហិង្សា និងមានអារម្មណ៍ឆេវឆាវយ៉ាងខ្លាំង ។ ព្រះអង្គបានចំណាយពេលស្ទើរតែពេញ២ឆ្នាំនៅសហភាពអឺរ៉ុបជាមួយនឹងមិត្ដស្រីរបស់ខ្លួន និងឆ្កែសជាទីស្រឡាញ់ឈ្មោះ FUFU។
សារទូរលេខមួយបានរំលឹកថា ឆ្កែនោះដាក់ឈ្មោះតាមមេទ័ពអាកាសយានម្នាក់។ អ្នកខ្លះសន្និដ្ឋានថាប្រជាជនទំនងជាពិបាកទទួលយកក្សត្រីស្រី រស្មី ជាក្សត្រីរបស់ខ្លួនណាស់ ដោយសារគេបានមើលឃើញតាមវីដេអូនៅពេលធ្វើបុណ្យខួបកំណើតឱ្យឆ្កែ FUFUនោះ ក្សត្រីស្រីរស្មីបានស្លៀកពាក់កំប៉ិតឡិតលេចមុខលេចក្រោយ ។
លោក John បានរំលឹកអំពីពាក្យចចាមអារ៉ាមស្ដីពីព្រះរាជបុត្រអង្គនេះ ដែលកំពុងរួបរឹតដោយជំងឺច្រើនប្រភេទ។ នៅឆ្នាំ២០០៩, លោក John សរសេរថា“គេជឿថា វជីរៈ ឡុងកន កើតជំងឺច្រើនដូចជាហ៊ីវ-អេដស៍, ជំងឺថ្លើមប្រភេទសេ និងមហារីកឈាមដែលធ្វើឱ្យព្រះអង្គប្ដូរឈាមជាទៀងទាត់” ។
សារទូរលេខរាយការណ៍ថាក្សត្រី សិរីគិត បានក្លាយជាសកម្មជននៅក្នុងពិភពនយោបាយលំអៀងទៅរកចលនាអាវលឿងដែលបើកយុទ្ធនាការប្រឆាំងអតីតនាយករដ្ឋមន្ដ្រីថាក់ស៊ីន ស៊ីណាវ៉ាត្រ ហើយបានគាំទ្រការធ្វើរដ្ឋប្រហារលោកឱ្យរត់គេចទៅនៅក្រៅប្រទេសក្នុងឆ្នាំ២០០៦ ។
លោកកិត្ដិ វ៉ាស៊ីនន្ទ អគ្គរាជទូតថៃប្រចាំក្រុងឡុងនិយាយថា ការស្នងរាជ្យនៅក្នុងប្រទេសថៃគឺធ្វើតាមច្បាប់រាជបល្ល័ង្ក និងធម្មនុញ្ញថៃដែលអាចធានាដល់ការផ្ទេរអំណាចបានដោយរលូន។ វាពុំមានហេតុផលណាមួយមិនច្បាស់លាស់ និងគ្មានមូលដ្ឋានជាក់លាក់ក្នុងការ ប៉ាន់ស្មាននោះឡើយ ៕
ដកស្រង់ពីគេហទំពរ័នគរវត្ត
http://nokorwatnews.com/detailnews.php?newsid=12036&mnu=2
14 មេសា
គេហទំព័រខ្មែរណែនាំពត័មានសុខភាពថ្មី
ថ្ងៃនេះខ្ញុំទើបប្រទះឃើញគេហទំព័រខ្មែរមួយ ដែលខ្ញុំមិននឹកស្មានថាខ្មែរយើងនឹងមានគេហទំព័រ
បែបនេះ ពិតជាមានការភ្ញាក់ផ្អើលនឹងរំភើបខ្លាំងណាស់ ទើបចង់ណែនាំនឹងផ្សព្វផ្សាយដល់អ្នក
ភូមិwordpress ។ គេហទំព័រនេះត្រូវបានបង្កើតឡើងដោយវិជ្ជបណ្ឌិត៦រូបដែលមានឯកទេស
ខុសៗគ្នា ចង់ដឹងមានព័តមានអ្វីខ្លះសូមចូលទស្សនាខ្លួនឯងម៉ងទៅ ព្រោះរ៉ួយដៃខ្ចិលវាយអក្សរ
ខ្លាំងណាស់ គឺគេហទំព័រនេះបាទ www.health.com.kh ជាចង់ក្រោយខ្ញុំសូមអគុណពួកគាត់ជាអនេកដែលបានចែករំលែក
នូវចំណេះដឹងផ្នែកសុខភាពនេះដល់ពលរដ្ឋខ្មែរយើង។
2 មីនា
ទោះនៅទីណារក៏អាចមើលទរទស្សន៍និងស្តាប់វិទ្យុខ្មែរបានដែល
ឥឡូវនេះវិស័យព័តមានវិទ្យាខ្មែរយើងពិតជាមានការរីកចំរើនគួរឲកត់សំគាល់មែន
ទោះយើងនៅទីណាក៏ដោយក៏អាចមើលដោយបន្តផ្ទាល់នូវទរទស្សន៍និងស្តាប់វិទ្យុនៅក្នុងស្រុកខ្មែរ
យើងបានដែរ ។ ដោយគ្រាន់តែចូលទៅគេហទំព័រ mekongtv.net បន្ទាប់មកត្រូវដោនឡត
នូវកម្មវិធី Microsoft Silverlight ដែលមានបង្ហាញនៅក្នុងគេហទំព័រស្រាប់. បន្ទាប់មកអ្នកអាច
មើលនិងស្តាប់បានដោយសេរីហើយ ពិតជាងាយស្រួលសំរាប់ខ្មែរនៅបរទេសមែន។
8 មករា
តំណោះស្រាយទល់លាមកក្មេងតូច
សួស្តីឆ្នាំថ្មី!
ថ្ងៃនេះខ្ញុំសូមចែករំលែកបទពិសោធផ្ទាល់ខ្លួនខ្លះមកចែកជូនអ្នកទាំងអស់គ្នា
សង្ឃឹមថាវានឹងមានប្រយាជន៍
ក្មេងចាប់ពីអាយុ១ឆ្នាំដល់៤ឆ្នាំតែងមានបញ្ហាទល់លាមកជាញឹកញាប់
ដោយសារសាធាតុម្សៅទឹកដោះគោ សូមអោយកូនលោកអ្នកញាំចេក
ណាំវ៉ាទុំល្មមអោយបាន១ទៅ២ផ្លែនោះកូនអ្នកនឹងបត់ជើងស្រួលវិញមិនខាន
វិធីនេះមានប្រសិទ្ធភាពខ្លាំងណាស់សូមសាកល្បងមើលចុះ មិនបាច់ចំ
ណាយលុយទិញថ្នាំពេទ្យនោះទេ។
6 មករា
សូស្តី ពិភពលោក!
Welcome to WordPress.com. This is your first post. Edit or delete it and start blogging!