ខាងក្រោមនេះគឹជាឈ្មោះប្រទេសដែលបានដាក់អាណានិគមមកលើប្រទេសក្នុងតំបន់អាស៊ាន
ភូមានិងម៉ាឡេស៊ីជាអតីតអាណានិគមរបស់អង់គ្លេស
ឥណ្ឌូណេស៊ីជាអតីតអាណានិគមរបស់ហូឡង់
ហ្វីលីពីនជាអតីតអាណានិគមរបស់អេស្ប៉ាញ និងក្រោយមកទៀតរបស់អាមេរិក។
រីឯឥណ្ឌូចិនវិញ រួមមានវៀតណាម កម្ពុជានិងឡាវ ជាអតីតអាណានិគមរបស់បារាំង។
នៅអាស៊ីអាគ្នេយ៍ គឺមានតែប្រទេសថៃមួយទេដែលបានគេចផុតពីនឹមអាណានិគមរបស់អឺរ៉ុប
ដ្បិតកាលសម័យនោះ ថៃជាដីមួយដុំដែលត្រូវបានបារាំងនិងអង់គ្លេសទុកចោលឲ្យនៅជាតំបន់ទ្រនាប់ដើម្បីបែងចែកដែនដីអាណានិគមនៃប្រទេសទាំងពីរឲ្យនៅឆ្ងាយនិងដាច់ស្រឡះពីគ្នា។