Archive for 19 ខែកញ្ញា 2011

វិធីរៀនភាសាអង់គ្លេសឲឆាប់ចេះនិយាយ

សំរាប់បទពិសោធផ្ទាល់របស់ខ្ញុំ
ដើម្បីរៀនភាសាអង់គ្លេសឲបានឆាប់ចេះនិយាយ សូមកុំផ្តោតខ្លាំងលើវេយ្យាករណ៍ពេក 
ព្រោះgrammarតែងធ្វើឲអ្នកសីក្សាភាសាអង់គ្លេសធុញទ្រាន់ក្នុងការសិក្សា​ មានអារម្មណ៍
ថារៀនមិនងាយចេះនិយាយ ។​​  grammarភាគច្រើនប្រើតែនៅពេលសរសេរតែប៉ុណ្ណោះ 
ព្រោះរៀនអង់គ្លេសការសំខាន់គឺយើងចង់ឲខ្លួនយើងចេះស្តាប់បាននិយាយបានសិន
ការសរសេរយើងអាចពង្រឹងនៅពេលក្រោយក៏បាន ។​​​ ហេតុអ្វីថាការនិយាយមិនសូវប្រើ
Grammar​​​​ ព្រោះថាការប្រាស្រ័យទាក់ទងជនបរទេសភាគច្រើនលើសលប់គឺសុទ្ធសឹងជា
ជនជាតិអាស៊ីពួកគេក៏ចេះមិនលើសយើងដែរ ដូចច្នេះការសន្ទនាគ្នា​ ពួកគេមិនដែរផ្តោតលើ
វេយ្យាករណ៏​អ្វីនោះទេ​ ។​ សូមព្យាយាមរៀនពាក្យឲបានច្រើន​​​ នឹងព្យាយាមស្តាប់តង់នៃការ
អានរបស់ជនបរទេសឲបានច្រើន​ ព្រោះពាក្យនៃភាសាអង់គ្លេសវាមានតង់់នៃការអានរបស់វា​​ ,
បើអ្នកអនុវត្តតាមវិធីខាងលើ​ អ្នកនឹងឆាប់ចេះនិយាយអង់គ្លេសក្នុងរយះពេលខ្លីមិនខាន

ខាងក្រោមគឺវីដេអូពន្យល់អ្នកអំពីវិធីរៀនភាសាអង់គ្លេសអោយឆាប់ចេះនិយាយ
ដោយវិធីងាយ​​​​៧តំណាក់កាល