ដោយចង់ឌឺអង្គភាពប្រឆាំងពុករលួយដែលឆ្នាំមុនចាប់កំហុសមន្រ្តីពន្ធដា
ដែលយកលុយថ្លៃទឹកប៊ិច៥០០០រៀល ឆ្នាំនេះមិនមានដាក់តុប្រមូលពន្ធផ្លូវ
ចល័តទៀតទេ គឺតំរូវឲពលរដ្ឋត្រូវទៅបង់ផ្ទាល់នៅនាយកដ្ឋានពន្ធដារតាម
ខណ្ឌនិមួយៗដោយខ្លួនឯង ប៉ុន្មានថ្ងៃមុនពេលថ្ងៃរសៀលម៉ោង២
ខ្ញុំបានទៅបង់នៅពន្ធដាទួលគោក ដោយសារក្នុងចិត្តគិតថាម៉ោងធ្វើការរដ្ឋ
ចូលធ្វើការម៉ោង២ ម៉ោង២ត្រឹមខ្មុំក៏ទៅដល់ ទៅដល់ស្ងាត់ជ្រៀប ខ្ញុំត្រូវរងចាំ
រហូតដល់ម៉ោង២កន្លះទើបចាប់ផ្តើមមានមន្រ្តីពន្ធដារមកមួយៗ ជិតម៉ោងបី
ទើបមកពេញ។ បែបបទអីលូវនេះ ពលរដ្ឋត្រូវទិញឌឺម៉ង់២សន្លឹកតំលៃ៤០០រៀល
រួចត្រូវបំពេញដោយខ្លួនឯង ទីតាំងទីនោះតុក៏គ្មានប្រើ ប៊ិចក៏គ្មានឲសរសេរ
ទំរាំលៃឡកបំពេញរួច ដល់ករ។ នៅពេលយកឌឺម៉ង់ទៅដាក់ឲមន្រ្តីពន្ធដារ
គាត់ធ្វើម៉ាហេតៗតាមតំណើរ សរសេរបណ្តើរនិយាយលេងជាមួយសហការី
គាត់បណ្តើរ បែបបទរថយន្តប្រហែល១០គ្រឿង ឈរចាំជាង១ម៉ោងហើយនៅ
មិនទាន់ដល់វេនខ្ញុំទៀត ម្នាក់ៗនាំគ្នាជ្រួញចញ្ចើមមើលមុខគ្នាបង្ហាញទឹកមុខធុញទ្រាញ់
ធុញក៏ធុញ រួយជើងក៏រួយជើងទៀត ទំរាំដល់វេនស្មានថាថ្លៃថ្នូមិនយកលុយ
ពួកមន្រ្តីហាមាត់ទាថ្លែសេវាដដែល បើយ៉ាប់យ៉ាងណឹងការប្រមូលពន្ធផ្លូវឆ្នាំនេះ
មុខតែបានតិចតួចមិនខានទេ។
5 កញ្ញា
Posted by បុរិន្ទ on 6 ខែកញ្ញា 2011 at 4:37 ព្រឹក
លោកតាគាត ឈនល្មមទៅវត្តកាន់សិលហើយបើគ្មានការកែរទម្រង់វិស័យសាធារណៈនៅអង្គភាពបន្ធដារ។
Posted by វិបុល on 6 ខែកញ្ញា 2011 at 8:37 ព្រឹក
នាយកដ្ឋានពន្ធដាជាទីតាំងមួយសំរាប់ពលរដ្ឋអាចមកបង់ពន្ឋជូនរដ្ឋ
ដែលជាចំណូលដ៏សំខាន់សំរាប់រដ្ឋាភិបាលយកមកអភិវឌ្ឍន៍ប្រទេសជាតិ
ប៉ុន្តែបែរជាមន្រ្តីពន្ឋដារធ្វើការដោយមិនមានអ្វីដែលហៅថាអភិបាលកិច្ចល្អ
ទាល់តែសោះ បែបនេះហើយទើបចំណូលរដ្ឋបានពីវិស័យពន្ឋដារ
នៅតែទាប ដូចនេះហើយទើបមិនមានលុយគ្រាន់សំរាប់តំលើងប្រាក់ខែ
ជូនមន្រ្តីរាជការ គ្រូបង្រៀន យោធា ឲមានជីវភាពរស់នៅបានសមរម្យ
Posted by borin on 8 ខែកញ្ញា 2011 at 7:39 ព្រឹក
រដ្ឋក្រ តែអ្នកធ្វើការរដ្ឋជិះសុទ្ធឡាន, ពិសេសពួកពន្ធដា ពួកធានាគាជាតិ ។ ប្រជាជនយកលុយទៅបង់ អង្គុយចាំរាប់ម៉ោង បើគ្មានលុយក្រោមតុទេ ចាំថ្ញៃមកម្តងទៀត។