Archive for 5 ខែកញ្ញា 2011

បង់ពន្ធផ្លូវឆ្នាំនេះយ៉ាប់សែនយ៉ាប់

ដោយចង់ឌឺអង្គភាពប្រឆាំងពុករលួយដែលឆ្នាំមុនចាប់កំហុសមន្រ្តីពន្ធដា
ដែលយកលុយថ្លៃទឹកប៊ិច៥០០០រៀល ឆ្នាំនេះមិនមានដាក់តុប្រមូលពន្ធផ្លូវ
ចល័តទៀតទេ គឺតំរូវឲពលរដ្ឋត្រូវទៅបង់ផ្ទាល់នៅនាយកដ្ឋានពន្ធដារតាម
ខណ្ឌនិមួយៗដោយខ្លួនឯង ប៉ុន្មានថ្ងៃមុនពេលថ្ងៃរសៀលម៉ោង២
ខ្ញុំបានទៅបង់នៅពន្ធដាទួលគោក ដោយសារក្នុងចិត្តគិតថាម៉ោងធ្វើការរដ្ឋ
ចូលធ្វើការម៉ោង២ ម៉ោង២ត្រឹមខ្មុំក៏ទៅដល់ ទៅដល់ស្ងាត់ជ្រៀប ខ្ញុំត្រូវរងចាំ
រហូតដល់ម៉ោង២កន្លះទើបចាប់ផ្តើមមានមន្រ្តីពន្ធដារមកមួយៗ ជិតម៉ោងបី
ទើបមកពេញ។ បែបបទអីលូវនេះ ពលរដ្ឋត្រូវទិញឌឺម៉ង់២សន្លឹកតំលៃ៤០០រៀល
រួចត្រូវបំពេញដោយខ្លួនឯង ទីតាំងទីនោះតុក៏គ្មានប្រើ ប៊ិចក៏គ្មានឲសរសេរ
ទំរាំលៃឡកបំពេញរួច ដល់ករ។ នៅពេលយកឌឺម៉ង់ទៅដាក់ឲមន្រ្តីពន្ធដារ
គាត់ធ្វើម៉ាហេតៗតាមតំណើរ សរសេរបណ្តើរនិយាយលេងជាមួយសហការី
គាត់បណ្តើរ បែបបទរថយន្តប្រហែល១០គ្រឿង ឈរចាំជាង១ម៉ោងហើយនៅ
មិនទាន់ដល់វេនខ្ញុំទៀត ម្នាក់ៗនាំគ្នាជ្រួញចញ្ចើមមើលមុខគ្នាបង្ហាញទឹកមុខធុញទ្រាញ់
ធុញក៏ធុញ រួយជើងក៏រួយជើងទៀត ទំរាំដល់វេនស្មានថាថ្លៃថ្នូមិនយកលុយ
ពួកមន្រ្តីហាមាត់ទាថ្លែសេវាដដែល បើយ៉ាប់យ៉ាងណឹងការប្រមូលពន្ធផ្លូវឆ្នាំនេះ
មុខតែបានតិចតួចមិនខានទេ។