Archive for 25 ខែមិថុនា 2011

Wikileaks​ ​បង្ហាញ​រឿង​អាស្រូវ​ ​និង​ជំងឺ​ស្រាល​ក្នុង​សែ​រាជ​វង្ស​ថៃ​

ភ្នំពេញ​ ​៖ វិបត្ដិ​យ៉ាង​ធំ​កំពុង​រាល​ដាល​យ៉ាង​ទូលំ​ទូលាយ​ក្នុង​សែ​រាជ​វង្ស​ប្រទេស​ថៃ​នេះ​ ​ត្រូវ​គេ​លាត​ត្រដាង​នៅ​ក្នុង​តួ​លេខ​របស់​ស្ថាន​ទូត​សហ​រដ្ឋ​អា​មេ​រិ​ក​ដែល​បាន​រាយ​ការណ៍​ថា​ ​មហា​ក្សត្រ​ជរា​អង្គ​នេះ​កំពុង​មាន​ជំងឺ​ធ្លាក់​ទឹក​ចិ​ត្ដ​យ៉ាង​ខ្លាំង​ ​គឺ​ក្រៅ​ពី​ខ្លួន​លោក​ផ្ទាល់​កើត​ជំងឺ​ ​Parkinson​, រាជ​ទាយាទ​របស់​ព្រះ​អង្គ​ក៏​បាន​ផ្ទុក​មេ​រោគ​ហ៊ី​វ​ដែល​នាំ​ទៅ​រក​ការ​កើត​ជំងឺ​អេ​ដ​ស៍​ទៀត​ផង​ ​។

យោង​ឯក​សារ​សម្ងាត់​ដែល​អ្នក​ការ​ទូត​សហ​រដ្ឋ​អា​មេ​រិ​ក​និង​អគ្គ​រដ្ឋ​ទូត​អា​មេ​រិ​ក​ប្រចាំ​ក្រុង​បាងកក​ ​បាន​សរ​សេ​ ​រ​យៈ​ពេល​ជាង​៦ឆ្នាំ​មក​នេះ​ថា​ ​ប្រទេស​ថៃ​នឹង​ប្រឈម​ចំពោះ​ការ​លំបាក​ខ្លាំង​ក្រោយ​ទិវង្គត​នៃ​ស្ដេច​ភូមិ​ពល​ ​អ​តុល្យ​តេជ​ ​ដោយសារ​ព្រះ​រាជ​បុត្រ​របស់​ទ្រង់​ ​គឺ​មហា​វ​ជី​រៈ​ឡុ​ង​កន​ដែល​គេ​រំពឹង​ថា​ ​សម​ជា​រាជ​ទាយាទ​បំផុត​របស់​ព្រះ​អង្គ​នោះ​មាន​ជំងឺ​ច្រើន​មុខ​ ​និង​ជា​មនុស្ស​ប៉ោឡែ​បំ​ផុ​ត​។​ ​លោក​ ​James​ ​Antwistle​ ​ ​អនុ​ព័ន្ធ​ប្រចាំ​ស្ថាន​ទូត​សហ​រដ្ឋ​អា​មេ​រិ​ក​ ​បាន​សរ​សេរ​ថា​ ​“វា​ជា​ការ​លំបាក​ក្នុង​ការ​ប៉ាន់​ស្មាន​អំពី​ផល​វិបាក​នយោបាយ​មិន​ប្រាកដ​ប្រា​ជា​ជុំ​វិញ​នៃ​វិបត្ដិ​ស្នង​តំណែង​មិន​ជាក់​លាក់​នៅ​ក្រោយ​ស្ដេច​ភូមិ​ពល​សោយ​ទិវង្គត​”។

អ្នក​ខ្លះ​បាន​និយាយ​អំពី​លទ្ធ​ភាព​មួយ​ដែល​ថា​ការ​សោយ​ទិវង្គត​របស់​ព្រះ​មហា​ក្សត្រ​ដែល​មាន​ជន្មា​យុ​៨៣វស្សា​ហើយ​ ​នោះ​អាច​នឹង​មាន​រដ្ឋ​ប្រហារ​មួយ​ ​ឬ​ក៏​វិបត្ដិ​នៃ​ការ​ស្នង​តំណែង​កើត​ឡើង​ ​ពីព្រោះ​ព្រះ​រាជ​បុត្រ​ដែល​ត្រូវ​ឡើង​ស្នង​រាជ​ស​ម្ប​ត្ដិ​កំពុង​ប្រឈម​នឹង​មាតា​របស់​ទ្រង់​ ​និង​ព្រះ​រៀម​របស់​ទ្រង់​ ​គឺ​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​សុរិន្ទ​ថន​ ​ផង​ ​។

បាន​ពាក្យ​ចចាមអារ៉ាម​អំពី​សុខ​ភាព​របស់​ព្រះ​មហា​ក្សត្រ​ ​និង​ព្រះ​អង្គ​ម្ចាស់​ដែល​ត្រូវ​ស្នង​រាជ​ស​ម្ប​ត្ដិ​នោះ​បាន​ផ្សព្វផ្សាយ​ជា​យូរ​ឆ្នាំ​មក​ហើយ​ ​ប៉ុន្ដែ​គេ​មិន​បាន​ធ្វើ​ឱ្យ​លេច​ឮ​ជា​ចំហ​នៅ​ក្នុង​ប្រទេស​ដែល​កំពុង​មាន​វិបត្ដិ​រាជ​វង្ស​នេះ​ឡើយ​ ​ដោយសារ​ការ​និយាយ​ប៉ះ​ពាល់​ដល់​សមាជិក​រាជ​វង្ស​អាច​មាន​ទោស​ជាប់​គុក​ច្រវាក់​ ​។

អត្ថ​បទ​វិភាគ​មួយ​តាម​រ​យៈ​សារ​ទូរលេខ​ដែល​ ​Wikileaks​ ​ទទួល​បាន​សរ​សេរ​ថា​ ​អត្ថ​បទ​នេះ​បាន​ចុះ​ផ្សាយ​ហើយ​នៅ​ក្នុង​វេ​ប​សាយ​ថ្ងៃ​នេះ​ដោយ​លោក​ ​Andrew​ ​Marshall​ ​អ្នក​សារ​ព័ត៌មាន​ជន​ជាតិ​អង់គ្លេស​ដែល​ជា​អតីត​អ្នក​សារ​ព័ត៌មាន​នៃ​ទី​ភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​ជា​អ្នក​ផ្សព្វផ្សាយ​ ​។ អ្នក​សារ​ព័ត៌មាន​រូប​នេះ​បាន​ឈប់​ពី​ការងារ​៣ស​បា្ដ​ហ៍​ហើយ​ ​បន្ទាប់​ពី​ទី​ភ្នាក់ងារ​សារ​ព័ត៌មាន​នេះ​បដិសេធ​មិន​ចុះ​ផ្សាយ​សេចក្ដី​រាយ​ការណ៍​របស់​ខ្លួន​តាម​ទំព័រ​វេ​ប​សាយ​ពី​មុន​ ​។

ស្ដេច​ថៃ​បាន​ចូល​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​ស្ទើរ​តែ​ពេញ​២ឆ្នាំ​មក​ហើ​យ​។​ ​បើ​សិន​ជា​សារ​ទូរលេខ​របស់​សហ​រដ្ឋ​អា​មេ​រិ​ក​នេះ​ជា​ព័ត៌មាន​ត្រឹម​ត្រូវ​វា​មាន​ន័យ​ថា​ ​សុខ​ភាព​របស់​ព្រះ​អង្គ​មាន​គ្រោះ​ថ្នាក់​ច្រើន​ជាង​អ្វី​ដែល​ម​ន្ដ្រី​រាជ​វាំង​បាន​ផ្ដល់​មក​ខាង​ក្រៅ​នា​ពេល​កន្លង​មក​នេះ​ឆ្ងាយ​ណា​ស់​។​ ​ ​លោក​ ​ ​Eric​ ​John​ ​អគ្គ​រដ្ឋ​ទូត​សហ​រដ្ឋ​អា​មេ​រិ​ក​បាន​ស្រង់​ប្រភព​ការ​ទូត​នានា​ដែល​បាន​និយាយ​ថា​ ​ព្រះ​មហា​ក្សត្រ​មាន​ក្ដី​បារម្ភ​អំពី​ជំងឺ​ ​Parkinson​ ​(ជំងឺ​ធ្លាក់​ទឹក​ចិ​ត្ដ​និង​ឈឺ​ចង្កេះ​) ជា​យូរ​មក​ហើយ​ ​។

លោក​ស៊ូ​ថេ​ប​ ​ថើ​ក​សូ​បាន​ ​ឧបនាយក​រដ្ឋ​ម​ន្ដ្រី​ថៃ​ត្រូវ​គេ​ស្រង់​សម្ដី​ដែល​លោក​បាន​ប្រាប់​អ្នក​ការ​ទូត​សហ​រដ្ឋ​អា​មេ​រិ​កថា​ ​បញ្ហា​គឺ​នៅ​ត្រង់​មហា​ក្សត្រ​មាន​ជំងឺ​ស្មា​រ​តី​។​ ​“លោក​ស៊ូ​ថេ​ប​អះអាង​ថា​ ​មហា​ក្សត្រ​ភូមិ​ពល​មាន​ជំងឺ​ច្រើន​ប្រភេទ​ដែល​នាំ​ឱ្យ​ប៉ះ​ពាល់​ដល់​ស្មារតី​របស់​ព្រះ​អង្គ​ ​ហើយ​ព្រះ​អង្គ​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​រាជា​ណា​ចក្រ​មួយ​នេះ​នៅ​ចុង​បញ្ចប់​នៃ​ជីវិត​របស់​ទ្រង់​” ។

លោក​ ​ ​John​ ​បាន​រាយ​ការណ៍​ថា​ ​ព្រះ​រាជ​បុត្រ​ដែល​មាន​ព្រះ​ជន្ម​៥៨វស្សា​នោះ​ ​គេ​បាន​ស្គាល់​តាំង​ពី​យូរ​មក​ហើយ​ថា​ជា​អ្នក​ចូល​ចិ​ត្ដ​ប្រើ​អំពើ​ហិង្សា​ ​និង​មាន​អារម្មណ៍​ឆេវ​ឆាវ​យ៉ាង​ខ្លាំង​ ​។ ព្រះ​អង្គ​បាន​ចំណាយ​ពេល​ស្ទើរ​តែ​ពេញ​២ឆ្នាំ​នៅ​សហ​ភាព​អឺរ៉ុប​ជាមួយ​នឹង​មិ​ត្ដ​ស្រី​របស់​ខ្លួន​ ​និង​ឆ្កែ​ស​ជា​ទី​ស្រឡាញ់​ឈ្មោះ​ ​ ​FUFU​។

សារ​ទូរលេខ​មួយ​បាន​រំលឹក​ថា​ ​ឆ្កែ​នោះ​ដាក់​ឈ្មោះ​តាម​មេ​ទ័ព​អាកាស​យាន​ម្នា​ក់​។​ ​អ្នក​ខ្លះ​សន្និដ្ឋាន​ថា​ប្រជា​ជន​ទំនងជា​ពិបាក​ទទួល​យក​ក្ស​ត្រី​ស្រី​ ​រស្មី​ ​ជា​ក្ស​ត្រី​របស់​ខ្លួន​ណាស់​ ​ដោយសារ​គេ​បាន​មើល​ឃើញ​តាម​វី​ដេ​អូ​នៅ​ពេល​ធ្វើ​បុណ្យ​ខួប​កំណើត​ឱ្យ​ឆ្កែ​ ​FUFU​នោះ​ ​ក្ស​ត្រី​ស្រី​រស្មី​បាន​ស្លៀក​ពាក់​កំ​ប៉ិត​ឡិ​ត​លេច​មុខ​លេច​ក្រោយ​ ​។

លោក​ ​John​ ​ ​បាន​រំលឹក​អំពី​ពាក្យ​ចចាមអារ៉ាម​ស្ដី​ពី​ព្រះ​រាជ​បុត្រ​អង្គ​នេះ​ ​ដែល​កំពុង​រួបរឹត​ដោយ​ជំងឺ​ច្រើន​ប្រ​ភេ​ទ​។​ ​នៅ​ឆ្នាំ​២០០៩, លោក​ ​ ​John​ ​ ​សរ​សេរ​ថា​“គេ​ជឿ​ថា​ ​វ​ជី​រៈ​ ​ឡុ​ង​កន​ ​កើត​ជំងឺ​ច្រើន​ដូច​ជា​ហ៊ី​វ​-អេ​ដ​ស៍​, ជំងឺ​ថ្លើម​ប្រភេទ​សេ​ ​និង​មហារីក​ឈាម​ដែល​ធ្វើ​ឱ្យ​ព្រះ​អង្គ​ប្ដូរ​ឈាម​ជា​ទៀង​ទាត់​” ។

សារ​ទូរលេខ​រាយ​ការណ៍​ថា​ក្ស​ត្រី​ ​សិរី​គិត​ ​បាន​ក្លាយ​ជាស​កម្ម​ជន​នៅ​ក្នុង​ពិភព​នយោបាយ​លំអៀង​ទៅ​រក​ចលនា​អាវ​លឿង​ដែល​បើក​យុទ្ធនា​ការ​ប្រឆាំង​អតីត​នាយក​រដ្ឋ​ម​ន្ដ្រី​ថា​ក់​ស៊ី​ន​ ​ស៊ី​ណា​វ៉ា​ត្រ​ ​ហើយ​បាន​គាំ​ទ្រ​ការ​ធ្វើ​រដ្ឋ​ប្រហារ​លោក​ឱ្យ​រត់​គេច​ទៅ​នៅ​ក្រៅ​ប្រទេស​ក្នុង​ឆ្នាំ​២០០៦ ។

លោក​កិត្ដិ​ វ៉ា​ស៊ី​ន​ន្ទ​ ​អគ្គ​រាជ​ទូត​ថៃ​ប្រចាំ​ក្រុង​ឡុ​ង​និយាយ​ថា​ ​ការ​ស្នង​រាជ្យ​នៅ​ក្នុង​ប្រទេស​ថៃ​គឺ​ធ្វើ​តាម​ច្បាប់​រាជ​ប​ល្ល័​ង្ក​ ​និង​ធម្ម​នុ​ញ្ញ​ថៃ​ដែល​អាច​ធានា​ដល់​ការ​ផ្ទេរ​អំណាច​បាន​ដោយ​រ​លូ​ន​។​ ​វា​ពុំ​មាន​ហេតុ​ផល​ណា​មួយ​មិន​ច្បាស់លាស់​ ​និង​គ្មាន​មូល​ដ្ឋា​ន​ជាក់​លាក់​ក្នុង​ការ​ ​ប៉ាន់​ស្មាន​នោះ​ឡើយ​ ​៕

ដកស្រង់ពីគេហទំពរ័នគរវត្ត
http://nokorwatnews.com/detailnews.php?newsid=12036&mnu=2